Daily Archives: 18/12/2018

តើ​ញាតិ​ដែល​ឱ្យ​គេ​ទុក​អាវុធ​ខុស​ច្បាប់​ក្នុង​ផ្ទះ​ជាប់ទោស​កម្រិត​ណា​?

លោកស្រី មេធាវី លឹម ច័ន្ទលីដា កាលពី​កន្លង​ទៅ​។ រូបថត សហការី បើ​បុគ្គល​ណា​ម្នាក់​រក្សា​ទុក​អាវុធ​គ្មាន​លិខិត​អនុញ្ញាត​គឺ​បុគ្គល​នោះ​ត្រូវ​ចាត់​ទុក​ថា​ខុសច្បាប់​។ ប៉ុន្តែ​ប្រសិន​បើ​បុគ្គល​នោះ​យក​អាវុធ​ជាប់​ខ្លួន ហើយ​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ ឬ​ផ្ទះ​អ្នកដទៃ តើ​ម្ចាស់​ផ្ទះ​នោះ​ត្រូវ​មាន​ទោស​ដែរ​ឬ​យ៉ាង​ណា ? ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកស្រី លឹម ច័ន្ទលីដា ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធាវីស៊ីឌីអេស មាន​ការិយាល័យ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ​ ៣៣៧ សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹម​ដូច​ខាង​ក្រោម​៖ ឧបមាថា ម្ចាស់​ផ្ទះ​បាន​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ជា​សាច់ញាតិ​រស់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​បុរស​នោះ​បាន​ទុក​អាវុធ​គ្មាន​លិខិតអនុញ្ញាត ករណី​នេះ​បើ​សមត្ថកិច្ច​ឆែក​ឃើញ តើ​ម្ចាស់​ផ្ទះ​ត្រូវ​មាន​ទោស​ឬ​ទេ​? ក្នុង​ករណី​បែប​នេះ បើ​បុរស​ដែល​ស្នាក់នៅ​នោះ​សារភាព​ថា អាវុធ​នេះ​ជា​របស់​ខ្លួន​នោះ​ម្ចាស់​ផ្ទះ​មិន​ទទួល​ខុសត្រូវ​ជាមួយ​អំពើ​ល្មើស​នេះ​ទេ​។ ​តែ​ក្នុង​ករណី​បុរស​នោះ​មិន​សារភាព​គឺ​បុរស​ និង​ម្ចាស់​ផ្ទះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​នេះ​។ តាម​មាត្រា​ ២០ ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ​ … Continue reading

Posted in Uncategorized | Leave a comment

តើ​នគរបាល​ ​គួរ​ធ្វើ​អ្វីខ្លះ​ ក្រោយ​ទទួល​បណ្ដឹង?

លោក ផុន ធារិន សមាជិក​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស​។ រូបថត សហការី ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ពេល​ខ្លះ​មាន​ជម្លោះ​ជាមួយ​គ្នា ហើយ​ដំណាក់កាល​ដំបូង​ពួកគាត់​ប្រាកដជា​ទៅ​ប្តឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដូចជា អាជ្ញាធរ សង្កាត់-ឃុំ ឬ សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍​ដែល​ពួកគាត់​​រស់នៅ​នោះ​។ ប៉ុន្តែ​ពេល​មាន​បណ្តឹង​ពី​គូ​ជម្លោះ តើ​នគរបាល​​គួរ​អនុវត្ត​បែប​ណា ដើម្បី​សម្រួល​តាម​នីតិវិធី​ច្បាប់​។ ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធារិន ក្រុមហ៊ុន​មេធាវី ស៊ី ឌី អេស មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ​ ៣៣៧ សង្កាត់​បឹងកក់ ​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖ ឧបមា​ថា​លោក​ “​ក​” ​បាន​ជំពាក់​លុយ​លោក ​“​ខ​” ​ហើយ​លោក “​ខ​” ​បាន​ប្តឹង​លោក … Continue reading

Posted in Uncategorized | Leave a comment