- CDS LAW FIRM: # 54, St 337, Sangkat Boeung KokII, Khan Toul Kok, Phnom Penh, Cambodia. Tel: (+855) 012 200 400 (+855) 92 181 856 (+855) 96 242 2222 Email: limchanlida_lawyer@yahoo.com or phanny@cdslawcambodia.com or thearin_ph@yahoo.com Website: cdslawcambodia.com
Daily Archives: 25/12/2018
តើញាតិដែលឱ្យគេទុកអាវុធខុសច្បាប់ក្នុងផ្ទះជាប់ទោសកម្រិតណា?(តចប់)
កាលពីថ្ងៃចន្ទសប្ដាហ៍មុន ភ្នំពេញប៉ុស្តិ៍បានចុះផ្សាយមួយវគ្គរួចមកហើយ ទាក់ទងនឹងកម្រិតទោសទណ្ឌរបស់ញាតិសន្ដានដែលបានអនុញ្ញាតឲ្យបងប្អូនស្នាក់នៅផ្ទះជាមួយ តែគាត់មានប្រើប្រាស់អាវុធគ្មានច្បាប់ដោយមានការបកស្រាយពីសំណាក់លោកស្រី មេធាវី លឹម ច័ន្ទលីដា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមហ៊ុនមេធាវីស៊ីឌីអេសមានការិយាល័យផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែដោយខ្លឹមសារនៅមិនទាន់អស់នៅឡើយ ភ្នំពេញប៉ុស្តិ៍សូមលើកយកវគ្គបញ្ចប់មកចុះផ្សាយបន្តដូចខាងក្រោម ៖ ឧបមាថាម្ចាស់ផ្ទះនោះជាប់ពាក់ព័ន្ធ ដោយសារគាត់អនុញ្ញាតឲ្យបុរសនោះរស់នៅក្នុងផ្ទះជាមួយ ហើយប្រសិនបើបុរសនោះមានទោស តើម្ចាស់ផ្ទះត្រូវមានទោសស្មើនឹងបុរសនោះដែរទេ? ម្ចាស់ផ្ទះ និងបុរសជាប់ពាក់ព័ន្ធដោយសារអនុញ្ញាតឲ្យស្នាក់នៅ ៖ ម្ចាស់ផ្ទះមិនទទួលបានផលប្រយោជន៍ដោយចំពោះពីបុរសដែលគាត់ឲ្យស្នាក់នៅនោះមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ២០០៩ ត្រូវយកមកអនុវត្ត។ ដូចមានចែងថាបុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្ចាស់ផ្ទះបានទទួលបានផលប្រយោជន៍ផ្សេងៗពីអំពើរបស់បុរសនោះៗម្ចាស់ផ្ទះនឹងទទួលខុសត្រូវចំពោះមាត្រា ២៨ ឬ ២៩ នៃក្រមព្រហ្មទណ្ឌ ២០០៩។ ចំពោះមាត្រា ២៨ … Continue reading
Posted in Uncategorized
Leave a comment
តួនាទីរបស់នគរបាល ក្រោយពីទទួលបណ្ដឹង (តចប់)
កាលពីថ្ងៃចន្ទសហ្ដហ៍មុន ភ្នំពេញប៉ុស្ដិ៍បានចុះផ្សាយមួយវគ្គរួចមកហើយ ទាក់ទងនឹងនីតិវិធីរបស់នគរបាល បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីភាគីមានទំនាស់ណាមួយ តាមរយៈកិច្ចសម្ភាសន៍រវាងភ្នំពេញប៉ុស្តិ៍ជាមួយលោក មេធាវី ផុន ធារិន ជាសមាជិកក្រុមហ៊ុនមេធាវី ស៊ីឌីអេស ដែលមានការិយាល័យនៅផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែនៅសប្ដាហ៍នេះយើងសូមលើកយកវគ្គបញ្ចប់ទាក់ទងនឹងករណីចាប់វាយខ្នោះរបស់សមត្ថកិច្ចក្រោយទទួលពាក្យបណ្ដឹងពីឃាតកម្មដែលមានខ្លឹមសារដូចខាងក្រោម ៖ ក្នុងករណីមានបណ្តឹងទៅមន្ត្រីនគរបាលមូលដ្ឋាន ហើយមន្ត្រីនគរបាលបានវាយខ្នោះដៃ លោក “ក” ព្រោះគាត់បានសម្លាប់គេស្លាប់ តើមន្ត្រីនគរបាលអនុវត្តវិធីបែបនេះត្រឹមត្រូវដែរឬទេ? ក្នុងករណីនេះមន្ត្រីនគរបាលទទួលពាក្យបណ្តឹងថា លោក “ក” បានសម្លាប់មនុស្ស យើងបែងចែកបណ្តឹងនេះជា ២ ប្រភេទគឺបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ បណ្តឹងទាមទារសំដៅលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលតាំងខ្លួនជាភាគីរងគ្រោះនៅក្នុងបទល្មើសណាមួយដែលគាត់ប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលយុត្តិធម៌) ក្នុងការទាមទារឲ្យស្ថាប័នមានសមត្ថកិច្ចផ្តន្ទាទោសជនល្មើសដែលប្រព្រឹត្ត និងទាមទារសំណងការខូចខាត និងជំងឺចិត្តដែលបានប្រព្រឹត្តលើភាគីជនរងគ្រោះ។ បណ្តឹងបរិហារសំដៅលើបណ្តឹងដែលធ្វើឡើងដោយតតិយជន … Continue reading
Posted in Uncategorized
Leave a comment